អ្នកធ្វើដំណើរអាចទៅដល់ជ្រោះថ្មតយ ដោយធ្វើដំណើរពីទីក្រុង ឆ្ពោះទៅស្រុកវើនសៃ ឆ្លងកាត់សាឡាង វើនសៃ ហើយឆ្លងកាត់ភូមិកងណក និងភូមិរ៉ក។ ការធ្វើដំណើរនេះមានចម្ងាយប្រមាណ១០គីឡូម៉ែត្រមុនពេលមកទៅរមណីយដ្ឋានថ្មតយ ស្ថិតនៅក្នុងភូមិ ឡាឡៃ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ។
នៅផ្នែកខាងលើជ្រោះថ្មតយ ក៏ផ្ទះសំណាក់បែបជនជាតិដើមភាគតិច ហើយនៅជិតមាត់អូរនោះ ក៏មានរោងមួយធ្វើពីឬស្សី ដែលមានទទឹងប្រវែង ៥ ម៉ែត្រ និងបណ្តោយ ៧ ម៉ែត្រ អាចសម្រាកដោយមិនប្រាក់នោះទេ។ នៅជិតផ្ទះសំណាក់ ក៏មានលក់នំចំណី បុកល្ហុង និងភេសជ្ជៈស្រស់ស្រាយ ដែលធ្វើឱ្យការទស្សនាប្រកបដោយផាសុកភាព និងមិនអាចបំភ្លេចបាន។
លោក សើម កេ ដែលមានតួនាទីជាគណៈកម្មាធិការគ្រប់គ្រងតំបន់នោះ បានប្រាប់ថា ជួរថ្មនេះលេចរូបរាង ស្ថិតនៅត្រង់អូរឡាឡៃ នារដូវប្រាំង ចាប់ពីខែ ធ្នូ រហូតដល់ មករា ហើយ ខែវស្សានឹងបាត់ទៅវិញដោយសារទឹកហូរ ពីព្រោះដោយសារទឹកភ្លៀងក្នុងខែ កក្កដា។ លោកថា៖«ភ្ញៀវជាច្រើនដែលមកលេង ទីនេះគឺសម្រុកមកលេង តែនៅពេលមានបុណ្យជាតិ ដូចជាបុណ្យចូលឆ្នាំជាដើម មិនខុសពីរមណីយដ្ឋាន ដដៃទៀតនោះទេ» ។
បើតាមលោក សើម កេ ៖«ថ្មតយនេះ នៅតែជាការពេញនិយម របស់យុវជនសិស្សសាលា និងជនជាតិដើមភាគតិចជាច្រើន ដែលទៅលេងទស្សនា មិនដែលអាក់ខាន ពីព្រោះតែសម្រស់ធម្មជាតិ បែបធម្មជាតិជាតិទាំងនោះ»៕
ចែករំលែកបន្ត ៖
+(855) 66 666 065
samoeunskype@gmail.com
ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
សហការរៀបចំដោយ៖