បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី នឹងមានសម្រសស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះមានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង។
ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយ នៅរដូវប្រាំអាចប្រព្រឹត្តទៅបានជាធម្មតាជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ បើទោះជា បឹងយក្សម៉ាយជាបឹងដែលកើតចេញពីមាត់ភ្នំភ្លើងដូចជាបឹងយក្សឡោមក៏ដោយ។
គួររម្លឹកថាខេត្តរតនគីរី គឺជាខេត្តដែលសម្បូរទៅដោយភ្នំភ្លើងងាប់ជាច្រើន ដែលបច្ចុប្បន្នក្លាយទៅជាបឹង ដូចជា បឹងយក្សម៉ាយនេះ បឹងយក្សឡោម បឹងលំកុដ បឹងយក្សអោម នឹង បឹងការ៉ា ឬអ្នកស្រុកហៅថាបឹងភ្លោះជាដើម៕
ចែករំលែកបន្ត ៖
+(855) 66 666 065
samoeunskype@gmail.com
ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី
សហការរៀបចំដោយ៖