background

ព័ត៌មានទូទៅ

https://cms-banlung.analyticalx.org/uploads/topics/17409889918188.jpg

ព័ត៌មានថ្នាក់ខេត្ដ

១០

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជេីញចូលរួមកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី និងកិច្ចពិភាក្សាក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ ស្តីពីកិច្ចការនានាពាក់ព័ន្ធនឹងបញ្ហាសន

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងារSOMTC-កម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជេីញចូលរួមកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី និងកិច្ចពិភាក្សាក្រោមសសរស្តម្ភនយោបាយ-សន្តិសុខ ស្តីពីកិច្ចការនានាពាក់ព័ន្ធនឹងបញ្ហាសន្តិសុខអាស៊ាន ព្រមទាំងធ្វេីបទបង្ហាញស្តីពីវឌ្ឍនភាពការងារអាស៊ានក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងពិធីបេីក និងបន្តសម្របសម្រួលដោយ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា។ 


កិច្ចប្រជុំនេះ មានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្រោមសសរស្តម្ភសហគមន៍អាស៊ានទាំងបី និងមានគោលបំណងផ្លាស់ប្តូរមតិយោបល់ និងធ្វើបច្ចុប្បន្នភាពអំពីអាទិភាពគន្លឹះនានា និងគំនិតផ្តួចផ្តើមផ្សេងៗ ពាក់ព័ន្ធនឹងការចូលរួមចំណែករបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

០៣ មីនា ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409889015563.jpeg

ព័ត៌មានថ្នាក់ខេត្ដ

១២

ថ្នាក់ខេត្តបន្ទាយមានជ័យ ប្តេជ្ញាសហការ ជាមួយក្រសួងសន្តិសុខសាធារណចិន ក្នុងបង្រ្កាបករណីការឆបោកតាមអនឡាញ និងបទល្មេីសផ្សេងៗ

បន្ទាយមានជ័យ  ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តមប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត នៅសាលប្រជុំ"ខ" សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ 


ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម LIU Zhongyi ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណចិន ក៏បានលើកឡើងអំពីបញ្ហាចំបងដែលកំពុងតែកេីតមានឡេីង ពាក់ព័ន្ធករណីការឆបោកតាមអនឡាញ ដែលជាប្រធានបទរសើប កំពុងរីកសាយភាយទៅតាមបណ្តារប្រទេសជាច្រេីន  ក្នុងនោះឯកឧត្តម ក៏បានស្នើកិច្ចសហប្រតិបការពីរដ្ឋាភិបាលកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងការស្រាវជ្រាវបង្ក្រាបករណីការឆបោកតាមអនឡាញ ដែលវាជះឥទ្ធិពលដល់សន្តិសុខក្នុងសង្គម បើមិនមានកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា និងចិននោះទេ ករណីឆបោកតាមអនឡាញ និងបង្កភាពស្មុគស្មាញដល់សន្តិសុខសង្គម ធ្វើឱ្យជនឧក្រិដ្ឋកម្ម មានឱកាសក្នុងការបង្កើតនូវសកម្មភាពឆបោកតាមអនឡាញកាន់តែខ្លាំង។ 


ជាមួយគ្នានោះឯកឧត្តម LIU Zhongyi   ក៏ស្នេីដល់រដ្ឋបាលខេត្ត ១.ការពង្រឹង និង បង្កើនការគ្រប់គ្រងជនអន្តោប្រវេសន៍ ជាជនជាតិចិន ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានការបង្ក្រាបជនល្មើសជាជនជាតិចិន ក្នុងករណីចាប់ខ្លួនជនជាតិចិនដែលល្មើសច្បាប់នៅក្នុងប្រទេសកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមក, ២.ស្នើសុំកិច្ចសហការជាក្នុងការទប់ស្កាត់នៃការឆបោកតាមអនឡាញ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាកន្លែងលាក់ខ្លួន របស់ឧក្រិដ្ឋជន,   ៣.ស្នើសុំកិច្ចសហការប្រយុទ្ធប្រឆាំងការបង្ក្រាប ការឆបោកតាមអនឡាញ ដោយសហការស្រាវជ្រាវវែករកមុខសញ្ញា ករណីឆបោកតាមអនឡាញ ក៏ដូចជាបទល្មេីសផ្សេងៗ យកមកអនុវត្តតាមនីតិវិធី។ 


តាមរយៈនៃកិច្ចសហប្រតិបត្តិការនេះផងដែរក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី ក៏ស្វាគមន៍ និងគាំទ្រនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការទប់ស្កាត់ បង្ក្រាបករណីការឆបោកតាមអនឡាញ ក្នុងប្រទេកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ   បើសិនជាមានករណីឆបោកតាមអនឡាញលួចសំងំខ្លួននៅក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចពិសេសដែលមានជនជាតិជាច្រើន ក្នុងនោះក៏មានជនជាតិចិនរស់នៅប្រកបរបរអាជីវកម្មនៅទីនោះ។ 


ឯកឧត្ដម អភិបាល ខេត្ត ក៏បានបញ្ជាក់ជូនភាគីចិនថា ពាក់ព័ន្ធករណីឆបោកតាមអនឡាញ នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលបច្ចុប្បន្ននេះ នឹងបង្កើតគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងទៅឆបោកតាមអនឡាញ ដើម្បីបង្ក្រាបនូវករណីឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា៕


ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

០៣ មីនា ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409886579980.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៣

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត បន្ទាប់ពីដំណើរការអស់រយៈពេល ២ថ្ងៃពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកគណៈកម្មាធិការកណ្តាល, អគ្គលេខាធិការដ្ឋាន, មន្ត្រីទីស្នាក់ការកណ្តាល, គណៈកម្មាធិការសាខា-មន្ត្រីសាខា, ទីប្រឹក្សាយុវជន និងយុវជន នៃគ្រឹះស្ថានឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ ចូលរួមសរុបចំនួន ២២៧នាក់។
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានរាយការណ៍បូកសរុបពីលទ្ធផលនៃកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំ ២ថ្ងៃនេះ បានសម្រេចទៅតាមគោលបំណងរបស់កិច្ចប្រជុំ ដែលបានកំណត់ឡើង ដែលជារួមមាន៖
👉 ១. ក្តាប់បានកម្រិតអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្តរបស់សាខា/អនុសាខា និងតាមគ្រឹះស្ថានឧត្ដមសិក្សា។
👉 ២. កំណត់ចំណុចគោលសម្រាប់ការអភិវឌ្ឍយុវជន និងអ្នកស័្មគ្រចិត្ត តាមបច្ចេកវិទ្យាឌីជីថល ស្របជាមួយរាជរដ្ឋាភិបាល។
👉 ៣. ចាប់ពីឆ្នាំ២០២៥តទៅ កាកបាទក្រហមកម្ពុជា នឹងមានផែនការច្បាស់លាស់ ដែលមានទិន្នន័យ និងសូចនាករវ៉ាស់វែង បានកម្រិតនៃអភិវឌ្ឍយុវជន និងអ្នកស្ម័គ្រចិត្ត (SMART)។
👉 ៤. ឯកភាពថាត្រូវបុរេសកម្មចូលរួមអនុវត្តផែនការដែលអាចវ៉ាស់វែងបាននូវលទ្ធផលដែលមានលក្ខណៈ SMART ឬអាចហៅថាផែនការអប្បបរមា។
👉 ៥. បានពិនិត្យរួមគ្នា ចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈម និងដំណោះស្រាយដែលជាមូលដ្ឋាន សំខាន់សម្រាប់ពិនិត្យធ្វើបច្ចុប្បន្នកម្ម គោលនយោបាយ/គោលការណ៍ណែនាំយុវជន និងអ្នកស្ម័គ្រចិត្ត ព្រមទាំងការពិនិត្យពាក់កណ្ដាលទីនៃការអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
ដោយឡែក ចំពោះការចាត់អាទិភាពការងារវិញ អង្គប្រជុំបានឯកភាពគ្នាសម្រេចបាន ការងារសំខាន់ និងបន្ទាន់ ចំនួន ១៥មុខការ និងការងារសំខាន់ តែមិនបន្ទាន់ ចំនួន ៥មុខការ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានថ្លែងនូវក្តីសោមនស្សរីករាយ ពាំនាំនូវព្រះរាជសុវណ្ណីនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងប្រសាសន៍សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ជាមួយនឹងក្តីនឹករលឹក ជូនចំពោះសមាជិកសមាជិកនៃអង្គប្រជុំ ជាពិសេស សម្តេចព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជានិច្ចជាកាល តែងតែកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយចិត្ត ពេលវេលា របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមទិសស្លោក ‹កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល› ដើម្បីសម្រេចបាននូវបាវចនានៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»។
លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានវាយតម្លៃខ្ពស់កិច្ចប្រជុំទាំងមូលដែលបានផ្តោតការពិភាក្សាលើចំណុចខ្លាំង ចំណុចនៅខ្វះខាត បញ្ហាប្រឈម និងត្រិះរិះរកដំណោះស្រាយ ដែលជាធាតុចូលដ៏សំខាន់សម្រាប់កសាងបានផែនការរួមមួយ ដើម្បីបន្តអភិវឌ្ឍកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះ តាមរយៈរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ គឺជាសក្ខីកម្មជាក់ស្តែងថ្មីមួយទៀត បង្ហាញពីឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបន្តអភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត ដែលជាមូលដ្ឋានគ្រឹះនៃការរួមគិត រួមដោះស្រាយ រហូតសម្រេចបានផែនការរួមមួយសម្រាប់អភិវឌ្ឍន៍យុវជន និងអ្នកស្ម័គ្រចិត្ត អនុវត្តជាជំហានៗ ទៅតាមអាទិភាពការងារ ហើយផែនការមួយនេះ គឺជាផែនទីចង្អុលផ្លូវដែលថ្នាក់កណ្តាល និងសាខានីមួយៗ អាចដឹងបានថាកាកបាទក្រហមកម្ពុជា កំពុងស្ថិតនៅទីតាំងណា ក្នុងឆ្នាំ២០២៥នេះ។
ផ្អែកលើទិសដៅការងារឆ្នាំ២០២៥ និងផែនការចំពោះមុខដែលបានចាត់អាទិភាព លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានផ្តល់អនុសាសន៍លើទិសដៅការងារដូចតទៅ៖
👉 ១. សូមបន្តពង្រឹងបណ្តាញ និងក្លឹបយុវជន ឱ្យនៅជាកម្លាំងចលករ នៃការចូលរួមលើកកម្ពស់សុខភាពល្អ និងភាពធន់នឹងអាកាសធាតុ។
👉 ២. សូមបំពាក់បំប៉ន និងបណ្តុះបណ្តាលជំនាញដល់អ្នកស្ម័គ្រចិត្តតាមភូមិ/ឃុំ កសាងសមត្ថភាពពួកគាត់ឱ្យទៅជា ភ្នាក់ងារសង្គ្រោះបឋម និងជាកម្លាំងចលករក្នុងភូមិ ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។
👉 ៣. សូមមានវិធានការធ្វើបច្ចុប្បន្នកម្មគោលនយោបាយ និងឯកសារគតិយុត្ត ឱ្យបានកាន់តែឆាប់ កាន់តែល្អ ព្រោះជាឧបករណ៍មគ្គុទ្ទេសក៍មួយដ៏សំខាន់ណាស់សម្រាប់ឆ្ពោះទៅសម្រេចគោលដៅប្រកបដោយចីរភាព។
👉 ៤. ក្នុងការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ និងអន្ដរជាតិ សូមគិតពីចម្ងាយឱ្យបានគ្រប់ជ្រុងជ្រោយ និងយកបទពិសោធន៍នៃការរៀបចំក្នុងឆ្នាំ២០២៤ ជាមេរៀនដកពិសោធន៍។
👉 ៥. សូមអគ្គលេខាធិការដ្ឋាន ជាពិសេសក្រុមការងារអភិវឌ្ឍស្ថាប័នត្រូវតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលបង្កើនសមត្ថភាព ភាពជាអ្នកដឹកនាំ/គ្រប់គ្រងដល់មន្ត្រីទាំងនៅទីស្នាក់ការកណ្តាល ព្រមទាំងមន្ត្រីតាមសាខា ដែលចូលការងារថ្មី និងត្រូវសហការជាមួយសាខាក្នុងបណ្តុះបណ្តាលអនុសាខា ក្រុមកាកបាទក្រហមតាមឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងប្រធានក្លឹបជាដើម ហើយអ្នកទទួលបានការបណ្តុះបណ្តាល ត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធទិន្នន័យឱ្យបានគត់មត់។
ជាទីបញ្ចប់នៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ ក៏បានឧបត្ថម្ភថវិកាដល់ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដោយក្លឹបនីមួយៗទទួលបានថវិកា ២លានរៀល ដើម្បីបន្តទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់ក្លឹបនីមួយៗ៕

០៣ មីនា ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409885606449.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៣

យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ "ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់" ....!

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមជាអធិបតី យុទ្ធនាការបរិច្ចាគឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ "ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់" ។ ពិធីនេះក៏មានវត្តមានចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រមាណជាង៣០០នាក់ នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
នៅក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេរតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ដោយជំរុញ និងបណ្ដុះនូវឆន្ទៈ ផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយមិនគិតប្រយោជន៍តបស្នងវិញ ស្របតាមគោលការណ៍គ្រឹះទាំង ៧របស់ចលនានិងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះវិស័យសុខភាព និងកាថែទាំសុខភាពគឺជាគោលដៅសំខាន់មួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាឈឺ និងស្លាប់របស់ប្រជាជន។
លោកជំទាវបញ្ជាក់ជូនថា «យើងបានប្រែក្លាយទិវានៃក្ដីស្រឡាញ់នេះទៅជាទិវានៃក្ដីស្រឡាញ់មនុស្សជាតិ និងទិវានៃក្ដីស្រឡាញ់ខ្លួនឯង ដោយសារថ្ងៃនេះមានការចូលរួមពីក្មួយៗយុវជនកាកបាទក្រហមកម្ពុជា លោកពូ អ្នកមីង ប្រជាពលរដ្ឋទាំងអស់បានមកចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ការចូលរួមបរិច្ចាគឈាមនេះ គឺមិនត្រឹមតែជួយជីវិតអ្នកដទៃ ប៉ុណ្ណោះទេ តែក៏បានជួយជីវិតខ្លួនឯង និងមនុស្សជាទីស្រឡាញ់ផងដែរ។ ជាមួយគ្នានេះ ជំងឺមិនឆ្លង កាន់តែមានការកើនឡើង តម្រូវការឈាមគឺកាន់តែមានច្រើនឡើង ដូច្នេះត្រូវតែចូលរួមបង្ការ និងផ្សព្វផ្សាយវិធីបង្ការជំងឺមិនឆ្លង និងចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន (សម្រាប់បុរសអាចបរិច្ចាគបាន ៤ដងក្នុង១ឆ្នាំ សម្រាប់នារី អាចបរិច្ចាគបាន ៣ដងក្នុង១ឆ្នាំ)៕»

០៣ មីនា ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409881321243.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៣

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣២គ្រួសារ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា...!!

សកម្មភាពមនុស្សធម៌ដូចភ្លៀងរលឹមរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥និង២៦ ខែកុម្ភៈ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង លោកជំទាវ ជ័យ ណារី អ៊ុំរាត្រី និងសហការី បានបន្តចុះសួរសុខទុក្ខដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៣២គ្រួសារ រស់នៅក្នុងភូមិចំនួន៧ សង្កាត់ចំនួន៣ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕

២៥ កុម្ភៈ ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409882669551.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៣

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យសហការីចុះសួរសុខទុក្ខលោកយាយ ប៊ុន ផុន អាយុ ១០១ឆ្នាំ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតដល់ខ្នងផ្ទះ ចំនួន ២៤គ្រួសារ រស់នៅស្រុកគងពិសី

អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំដល់ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម យូ ឡាណា និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោកយាយ ប៊ុន ផុន អាយុ ១០១ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំទឹកល្អក់ ស្រុកគងពិសី និងជនងាយរងគ្រោះបំផុតដល់ខ្នងផ្ទះ ចំនួន ២៣គ្រួសារទៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕

២៥ កុម្ភៈ ២០២៥

https://cms-banlung.analyticalx.org/uploads/topics/17409884138456.jpg

ព័ត៌មានថ្នាក់ខេត្ដ

១៥

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ»

នៅព្រឹកថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៥ នៅក្នុងបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានរៀបចំពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា សមាជិកសមាជិកាគណៈកម្មាធិការសាខា មន្ទីរអង្គភាពជុំវិញខេត្ត គណៈកម្មាធិការអនុសាខាកាកបាទក្រហម ក្រុង-ស្រុកទាំង១៣ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខា កក្រក ខេត្ត អ្នកស្ម័គ្រចិត្ត យុវជន កក្រក និងបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុក្រោម២ឆ្នាំ សរុបចំនួន ២២៧ នាក់ មកពីសង្កាត់ចំនួន ១០ នៅក្នុងក្រុងតាខ្មៅ។
មានប្រសាន៍នាឱកាសនោះដែរ ឯកឧត្តម គួច ចំរើន បានលើកឡើងថា ការងារឥស្សរជាឆ្នើម គឺជាការងារដ៏មានសារសំខាន់បំផុតដែលផ្តោតលើការថែទាំសុខភាពរបស់ស្ត្រី ជាមាតា ទារក កុមារ និងយុវវ័យ របស់បងប្អូនអ្នករស់នៅតាមសហគមន៍។ នៅឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានក្រុមការងារឥស្សរជនឆ្នើមប្រចាំសាខាជាជំនួយការ រួមជាមួយមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា ក្រុង-ស្រុកទាំង១៣ អ្នកស្ម័ត្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នឹងយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តរាល់ការអំពាវនាវទាំង ៦ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ។
ឯកឧត្ដមបានបន្តថា គោលនយោបាយរាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ) គឺកម្មវិធីជំនួយសង្គមកំពុងអនុវត្តមានចំនួន៥រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ជនមានពិការភាព អ្នកមានផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ និងកម្មវិធីផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ឯកឧត្ដមក៏បានអំពាវនាវចំពោះស្ថាប័នពាក់ព័ន្ធទាំងឡាយ មានគ្រឹះស្ថានសាធារណៈ និងឯកជនដែលផ្តល់សេវាសុខាភិបាល អាជ្ញាធរគ្រប់ជាន់ថ្នាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប..។ល។ ដៃគូអភិវឌ្ឍ និងអង្គការពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ខ្ពស់ រួមគ្នាអនុវត្ត តាមវិធានការគន្លឹះទាំង៦ចំណុច ដែលមានចែងនៅក្នុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ។ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តតាមការណែនាំឱ្យបានត្រឹមត្រូវតាមកាលកំណត់ ដើម្បីសុខភាពទាំងម្តាយ និង ទារក ព្រមទាំងដើម្បីសុខភាពកុមារ ដែលជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត និងដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ក៏ដូចជាសង្គមយើងដែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋដែលជាជនងាយរងគ្រោះ ជនរងនូវហានិភ័យនានា ឱ្យបានច្បាស់លាស់ និងកំណត់មុខសញ្ញាផ្តល់ជូនឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ និងលិខិតបទដ្ឋាននានា។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ត្រូវបន្តយកចិត្តទុកដាក់ តាមដានសុខភាពខ្លួនឯង និងកុមារ ឱ្យបានទៀងទាត់តាមកាលកំណត់របស់គ្រូពេទ្យ។
សម្ភារ និងថវិកាដែលសាខាបានផ្តល់ជូនស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូច អាយុក្រោម២ឆ្នាំ ទាំង ២២៧នាក់មកពីសង្កាត់ចំនួន១០ ក្នុងក្រុងតាខ្មៅ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,មី ១កេស និងថវិកាចំនួន ៥ម៉ឺនរៀល៕

២៥ កុម្ភៈ ២០២៥

ព័ត៌មានផ្សេងទៀត

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd