background

វាលស្រែអំបិលមួយនៅខេត្តកំពត នឹង​ក្លាយជាតំបន់ទេសចរណ៍ថ្មី ដោយ​ស្ថិតនៅ​ក្បែរក្រុង និងជាប់តំបន់​ឆ្នេរកម្សាន្តកោះស្មៅ - Copy

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឱ្យដឹងថា ក្រៅពីដើរទស្សនាសំណង់អគារបុរាណដែលបន្សល់ទុកពីសម័យអាណានិគមបារាំង និងទស្សនាតំបន់ចំការម្រេច ភ្ញៀវបរទេសស្ទើរតែទាំងអស់បានធ្វើដំណើរទៅទស្សនាវាលស្រែអំបិល នៅឃុំជុំក្រៀល ស្រុកទឹកឈូ ដើម្បីសិក្សាស្វែងយល់ពីរបៀបផលិតអំបិលធម្មជាតិ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ។

លោកបានបន្ថែមថា ហើយបើទោះបីជាបច្ចុប្បន្ន ស្រែអំបិលនៅមិនទាន់មានការរៀបចំឱ្យមានលក្ខណៈជាស្តង់ដាសម្រាប់ទទួលទេសចរក្តី ប៉ុន្តែម្ចាស់ស្រែអំបិលដែលនៅជាប់ផ្លូវបានបង្កើតអាហារដ្ឋាន និងហាងការហ្វេជាច្រើន ដើម្បីបម្រើដល់ភ្ញៀវទេសចរដែលមកហាត់ប្រាណ មកអង្គុយស្រូបយកខ្យល់អាកាស និងមើលថ្ងៃលិចជាដើម។

លោកជឿជាក់ថា តំបន់វាលស្រែអំបិលឃុំជុំគ្រៀលទៅថ្ងៃមុខ នឹងត្រូវបានរៀបចំឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាញថ្មីមួយទៀត ព្រោះទីតាំងនេះនៅក្បែរក្រុង ហើយជាប់តំបន់ឆ្នេរកម្សាន្តកោះស្មៅ ពិសេសនៅពេលកំពង់ផែទេសចរណ៍អន្តរជាតិបើកឱ្យដំណើរការ តំបន់ស្រែអំបិលជុំគ្រៀល ពិតជាកាន់តែមានភាពទាក់ទាញថែមទៀត។

នៅខែមករា ឆ្នាំ២០២៤កន្លងទៅ ភ្ញៀវទេសចរបរទេសមានចំនួន ៨ពាន់នាក់, នៅខែកុម្ភៈ កើនដល់ ១ម៉ឺន ២ពាន់នាក់ និងរំពឹងថានៅខែមីនានេះ សន្ទុះភ្ញៀវនៅតែបន្តកើនឡើង។

បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា មជ្ឈមណ្ឌលពិព័រណ៍អំបិលកម្ពុជា នឹងបើកឱ្យភ្ញៀវចូលទស្សនាឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានបិទផ្អាកដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩កន្លងទៅ។

យោងតាមរបាយការណ៍របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា ហើយឆ្នាំនេះ ដោយសារតែអាកាសធាតុអំណោយផលសម្រាប់ការផលិតអំបិល  គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ទិន្នផលអំបិលប្រមូលបានសរុបប្រមាណជាង ២ម៉ឺនតោន  ខណៈមន្ត្រីជំនាញរំពឹងថាឆ្នាំនេះ ខេត្តកំពតនឹងអាចផលិតអំបិលបានប្រមាណ ១០ម៉ឺនតោន ប្រសិនបើអាកាសធាតុនៅតែអំណោយផលដល់ចុងខែដែលផលិតអំបិល៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត


ចែករំលែកបន្ត ៖

តំបន់ទេសចរណ៍ផ្សេងទៀត

តំបន់ទេសចរណ៍​ក្នុងខេត្ត​កំពង់ចាម! ចង់លេងទឹកក៏បាន ឡើង​ភ្នំក៏បាន ទស្សនា​ប្រាសាទ​ក៏បាន
តំបន់ទេសចរណ៍​ក្នុងខេត្ត​កំពង់ចាម! ចង់លេងទឹកក៏បាន ឡើង​ភ្នំក៏បាន ទស្សនា​ប្រាសាទ​ក៏បាន
ពេជ្រលាក់ខ្លួន! រមណីយដ្ឋានធម្មជាតិដ៏ប្រណីតមួយ ល្បីពេញពិភពលោក បង្កប់ខ្លួនក្នុងតំបន់ជួរភ្នំក្រវាញ
ពេជ្រលាក់ខ្លួន! រមណីយដ្ឋានធម្មជាតិដ៏ប្រណីតមួយ ល្បីពេញពិភពលោក បង្កប់ខ្លួនក្នុងតំបន់ជួរភ្នំក្រវាញ
ល្បីថាស្អាតយូរហើយ! ទៅមើលសម្រស់កោះកុងក្រៅ ឆ្នេរខ្សាច់ស ទឹកថ្លាធ្លុះដល់បាត ទុក្ខធំប៉ុនណាក៏រលាយអស់
ល្បីថាស្អាតយូរហើយ! ទៅមើលសម្រស់កោះកុងក្រៅ ឆ្នេរខ្សាច់ស ទឹកថ្លាធ្លុះដល់បាត ទុក្ខធំប៉ុនណាក៏រលាយអស់

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ DCx Co., Ltd