ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុន ស៊ីដេត ប្រធានក្រុមប្រឹក្សាក្រុង លោក ធូ ឃឿ អភិបាលក្រុង បានអញ្ជើញជាគណៈអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ឆ្នាំ២០២៥
ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង តំណាងមន្ទីរអង្គភាពដែលពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្រ្ដី អង្គភាព រដ្ឋបាលក្រុង
អាជ្ញាធរសង្កាត់ឡាបានសៀក ប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក នៅសាលាសង្កាត់ឡាបានសៀក។