គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលអំណោយ សប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា ពិធីប្រគល់ទទួល អំណោយសប្បុរសធម៌ខាងលើបានធ្វើឡើង នៅសាលាខេត

ព័ត៌មានថ្នាក់ខេត្ដ
ឧសភា ១០ ២០២៥
២១
គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទទួលអំណោយ សប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា
ពិធីប្រគល់ទទួល អំណោយសប្បុរសធម៌ខាងលើបានធ្វើឡើង នៅសាលាខេត្ត រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងតំណាង លោកឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធ ធុរៈកិច្ច វៀតណាម-កម្ពុជា។ អំណោយសប្បុរសធម៌របស់ លោកឧកញ៉ា ឡេង ឫទ្ធី ដែលផ្តល់ជូនគណៈកម្មាធិការសាខាកាក
បាទក្រហកម្ពុជាខេត្តនាពេលនេះ រួមមាន៖ អង្ករផ្កាខ្ញីចំនួន ២៥០បេ (ចំណុះបេ ប្រាំគីឡូក្រាម) ក្នុងឱកាសអបអរសាទរខួបទី ១៦២ ទិវាពិភពលោកកាកបាទ
ក្រហម និងអឌ្ឍចន្ទក្រម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»

តាំងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំលោកឧកញ៉ា ឡេង ឫទ្ធី ដែលបានបរិច្ចាគនូវអង្ករ ក្នុងការចូលរួមការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីនាឱកាសនេះ។ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសន្យាថា សាខាកាកបាទក្រហមកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី៕

ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx