ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងនៅព្រឹក

ព័ត៌មានថ្នាក់ខេត្ដ
ឧសភា ១០ ២០២៥
២១
ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តរតនគិរីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី
វគ្គបណ្តុះបណ្តាលនេះ បានប្រារព្ធធ្វើឡើងនៅព្រឹក
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥នាសាលប្រជុំសាលា
ខេត្ត អគារ (D) ដោយមានការអញ្ជើញចូលរួម ពី
សំណាក់ លោក យឹម សំអុល អនុប្រធាន នាយក
ដ្ឋានអត្រានុកូលដ្ឋាន តំណាងឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ លោក លោកស្រី តំណាងអង្គការដៃគូគាំទ្រ លោក លោកស្រី តំណាងស្នងការនគរបាល និងតំណាងសាលាដំបូងខេត្តផងដែរ។

ថ្លែងក្នុងពិធីនេះលោក យឹម សំអុល អនុប្រធាន
នាយកដ្ឋានអត្រានុកូលដ្ឋានបានលើកឡើងថា គោលនយោបាយ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធទៅនិងការងារអត្រានុកូលដ្ឋានលើការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋនិងការផ្តល់សេវាជូនប្រជាពលរដ្ឋ ពាក់ព័ន្ធដូចជាការងារអត្រានុកូលដ្ឋាន ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារការ ចុះបញ្ជីគ្រប់គ្រងការស្នាក់នៅ ការងារលិខិតឆ្លងដែន និងការងារសញ្ជាតិ ក្នុងនោះក្រសួងមហាផ្ទៃ បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តនានា ដើម្បីជុំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរ ងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព និងធានាឱ្យប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានមួយដែលជឿនលឿនច្បាស់លាស់ មានសុវត្ថិភាពដើម្បីឱ្យ ប្រជាពលរដ្ឋគ្រប់ៗរូបបានទទួលនូវការផ្តល់សេវាមានភាពងាយស្រួល។
លោក យឹម សំអុលបន្តថា បច្ចុប្បន្នការចុះបញ្ជីអត្រា នុកូលដ្ឋាន អនុវត្តនៅថ្នាក់រដ្ឋបាល ឃុំ /សង្កាត់/ ក្រុង/ ស្រុក មានការគាំទ្រ សម្របសម្រួលបច្ចេកទេសផ្ទាល់ពីរដ្ឋបាលថ្នាក់ថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចុះបញ្ជីអត្រានុកូលដ្ឋានដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ និងមរណភាព សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ហើយត្រូវតែមានទិន្នន័យតែមួយដូចគ្នាដែលពាក់ព័ន្ធទៅ នឹងឈ្មោះ ភេទ ថ្ងៃ ខែ ឆ្នាំកំណើត និងទីកន្លែងកំណើត ពីព្រោះវាជាឯកសារគតិយុត្តដ៏មានសារៈសំខាន់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រើប្រាស់ជាប្រយោជន៍របស់ពួកគាត់ឯក សារគតិយុត្តទាំងនេះគឺជាភស្ដុតាងដ៏មានតម្លៃបំផុតសម្រាប់ពួកគាត់ ទន្ទឹមនិងនេះដើម្បីឲ្យស្របទៅតាមការដាក់
ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណនីតិកាលទី៧របស់រាជរដ្ឋាភិបាលកម្ពុជា ដោយ បានអនុវត្តត្រឹមត្រូវ ស្របតាមបែប បទលិខិតបទដ្ឋាន
គតិយុត្ត និង គោលការណ៍ ច្បាប់ និងជំរុញការផ្តល់សេវាឲ្យមានភាពងាយស្រួល ក្នុងការផ្តល់សេវាតាមអង្គភាព ស្ថាប័ន និងនៅមូលដ្ឋាន ក្នុងគោលបំណងបង្កភាពងាយស្រួល និង លើកកម្ពស់ ជីវភាព រស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។



មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ស្តីពីការ
អនុវត្តការងារអត្រានុកូលដ្ឋាននិងលិខិតបទដ្ឋានគតិយុត្តថ្មី នាឱកាសនេះ ឯកឧត្តម ស៊ូ សិរី អភិបាលរង
ខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្ដែងនូវការកោតសរសើរ និងវាយ
តម្លៃខ្ពស់ចំពោះ មន្រ្តីទទួលបន្ទុកការងារស្ថិតិអត្រា
នុកូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀតដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ផ្ដល់សេវាអត្រានុកូល
ដ្ឋានជូនប្រជាពលរដ្ឋបានល្អប្រសើរ និងមានភាពងាយស្រួល ។
ឯកឧត្តម អភិបាលរងខេត្ត បានជម្រុញអោយ មន្រ្តីទទួលបន្ទុកការងារស្ថិតិអត្រានុកូលដ្ឋាន និងអ្នកពាក់ព័ន្ធបន្តធ្វើការតាមដានត្រួតពិនិត្យលើការអនុវត្តការងារអត្រានុកូលដ្ឋាននៅក្រុង ស្រុក ឃុំ សង្កាត់ និងជម្រុញឲ្យបណ្តាក្រុង ស្រុក ឃុំ សង្កត់ ផ្ញើរបាយការណ៍ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទនិងរបាយការណ៍ស្តីពីការប្រើប្រាស់ក្រដាសនិងសៀវភៅ អត្រានុកូលដ្ឋាន គ្រប់ប្រភេទជូនមករដ្ឋបាលខេត្តឲ្យបានទាន់ពេលវេលាកំណត់ ។ បន្តសហការជាមួយអង្គភាពពាក់ព័ន្ធជម្រុញដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បី អនុវត្តឲ្យស្របទៅតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទគតិយុត្តថ្មីៗ។ បន្តជំរុញ
និងពង្រឹងការងារការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទឲ្យស្របតាមលិខតបទដ្ឋាន ដែលនៅជាធរមាន ៕

ចែករំលែកបន្ត ៖

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx