ព្រឹកថៃ្ងទី១៩ ខែឧសភា ឆ្នាំ២០២៥ តបតាមបទបញ្ជាលោកស្រីសេង ចាន់បូ អភិបាលរងក្រុងនិងជាប្រធានប្រតិបត្តិក្រុមការងារGBV ក្រុង លោកអ៊ុល ធាង ប្រធានការិយាល័យសង្គមកិច្ចនិងជាអនុប្រធានអចិន្រ្តៃយ៍GBVក្រុង បានចុះទៅប៉ាន់ប្រមាណផលប៉ះពាល់ស្ត្រីរងអំពើហិង្សា(ព.វ) ពីសំណាក់ប្តីឈ្មោះ រចំ ឌៀន អាយុ៣៣ឆ្នាំ ជនជាតិគ្រឹង ទីតាំងបង្កហិង្សាភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង។
ស្ត្រីរងគ្រោះ(ព.វ) អាយុ៣២ឆ្នាំ រលាកទឹកក្តៅធ្ងន់ធ្ងរ ផ្នែកពោះ និងភ្លៅ។ ក្រុមការងារចៅសង្កាត់បឹងកន្សែង បានដឹកស្ត្រីរងគ្រោះ តាមរថយន្តផ្ទាល់ខ្លួន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ដោយលោកឆេញ រដ្ឋា ទាក់ទងសុំអន្តរាគមន៍ពីប្រធានមន្ទីរពេទ្យខេត្ត។ ចំពោះជនបង្ក សមត្ថកិច្ចនគរប៉ុស្តិ៍ បានរាយការណ៍ជូនលោកស្រីសាំង ឡង់ អធិការរង មានចំណាត់ការ រឺសុំគោលការណ៍ពីស្នងការដ្ឋាន។