Slide 1

បានលុង

ក្រុងបានលុង ជា​បេះដូង ​នៃ​ខេត្ត​រតនគិរី ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។ ទោះបីជាក្រុងមានទំហំតូចល្មមក៏ដោយ ក្រុងបានលុងបានផ្តល់នូវចំណុចចាប់ផ្តើមសម្រាប់ការផ្សងព្រេងទៅកាន់ទេសភាពដ៏ស្រស់បំព្រងនៃខេត្តរតនគិរី។

Slide 2

ជ្រោះកាចាញ

ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាលមួយដែលមានចំងាយប្រមាណ៧គីឡូម៉ែត្រពីក្រុងបានលុង ជារមណីយដ្ឋានធម្មជាតិដែលតែងតែទាក់ទាញភ្នែកភ្ញៀវទេសចរគ្រប់ៗរូបឱ្យទៅទស្សនាទីនោះ។ ទឹកធ្លាក់នេះស្ថិតនៅចំកណ្ដាលព្រៃភ្នំភ្ជាប់ដោយអូរ និងចម្ការកៅស៊ូនៅតាមដងផ្លូវធ្វើដំណើរទៅកាន់ទីនោះ។ ទេសចរទាំងអស់ត្រូវចុះតាមជណ្ដើរប្រមាណ៧២ កាំ ទៅក្រោម ក្រោយពីដើរកម្សាន្តលេងតាមស្ពានយោលដែលលាតសន្ធឹងនៅពីមុខចរន្តទឹកធ្លាក់។ នៅចំណុចខាងក្រោមនេះ មានដើមឈើធំៗដែលអាចផ្តល់ជាម្លប់ដល់ការសម្រាកលេង ឬហូបចុកចំណីអាហារ។ ចំណែកនៅផ្នែកខាងលើក្បែរចំណុចទឹកធ្លាក់ មានកន្លែងលក់ដូរចំណីអាហារ ភេសជ្ជៈ រួមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗសម្រាប់អ្នកទេសចរដែលទៅ កម្សាន្តទីនោះ។

Slide 3

បឹងកន្សែង

បឹងកន្សែងជាបឹងធម្មជាតិ និងជាកន្លែងដ៏ពេញនិយមមួយរបស់ខេត្ដរតនគិរី។ មនុស្សម្នាដែលទៅលេងនៅបឹងនេះដើម្បីទស្សនាទេសភាពធម្មជាតិដ៏ស្រស់ត្រកាល និងដើម្បីរំសាយអារម្មណ៍បន្ទាប់ពីធ្វើការអស់កម្លាំងពេញមួយថ្ងៃ។ កាលពីសម័យមុននៅតំបន់បឹងកន្សែង សម្បូររទៅដោយរុក្ខជាតិគ្រប់ប្រភេទ ផ្ការីកចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់ ចំណែកឯនៅក្នុងផ្ទៃបឹងវិញពោរពេញទៅដោយសារាយ ព្រលិត និងមានទឹកត្រជាក់ថ្លាយង់។បឹងកន្សែងស្ថិតក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគីរី។បឹងកន្សែង មានចម្ងាយប្រហែល 1គីឡូម៉ែត្រ ពីទីរួមខេត្ដរតនគិរី ដោយធ្វើដំណើរចេញរង្វង់មូលវិមានឯករាជ្យតាមផ្លូវលេខ 27 ទៅត្រង់នោះអ្នកនឹងទៅដល់បឹងនេះ។

Slide 4

ព្រះអង្គធំ ភ្នំឥសីបតមៈ

ព្រះអង្គធំ ភ្នំឥសីបតមៈ ជារម្មណីយដ្ឋានបែបពុទ្ធសាសនា និងជាទីសការៈបូជារបស់ភ្ញៀវទេសចេណ៍ដែលមកកំសាន្តខេត្តរតនគិរី ចូលមកអុជធូបសុំសេចក្តីសុខសប្បាយ រម្មណីយដ្ឋាននេះមានចំងាយប្រមាណ១គីឡូពីរង្វង់មូលក្រុងបានលុង នៅពេលភ្ញៀវទេសចរណ៍ឡើងទៅដល់កំពូលភ្នំមានអារម្មណ៍ស្រស់ស្រាយជាមួយខ្យល់ធម្មជាតិ គ្រប់គ្នាអាចមើលឃើញក្រុងបានលុងទាំងមូល និងឃើញដំណាំកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងខៀវស្រងាត់ នារដូវវស្សានៅលើកំពូលភ្នំមានអាកាសធាតុត្រជាក់ និងចុះអព្ទខ្លាំង។

/

managmenet_image

លោក ធូ ឃឿ អភិបាល នៃគណៈអភិបាលក្រុងបានលុង

សាររបស់អភិបាល នៃគណៈអភិបាលក្រុងបានលុង

សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! សូមគោពរជូន សម្ដេច​ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី និងបងប្អូនជនរួមជាតិជាទី
គោរពស្រលាញ់រាប់អាន!

ជំនួសមុខឱ្យក្រុមប្រឹក្សាក្រុង និង គណៈអភិបាលក្រុងបានលុង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូម អំពោវនាវ និងមានក្ដីសង្ឃឹមយ៉ាង
មុតមាំថា រដ្ឋបាលក្រុង ការិយាល័យ អង្គការសង្គមស៊ីវិល វិស័យឯកជន ដៃគូរអភិឌ្ឍន៍ និង សប្បុរជន មេត្ដាជួយគាំទ្រគម្រោង
សកម្មភាពឬសេវាជាអាទិភាពនានា ដើម្បីឆ្លើយតបទៅនឹងសំណូមពរជាចម្បងៗ នៃផែនការអភិឌ្ឍន៍ក្រុង។

ខ្ញុំសូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ផ្ទៃដីក្រុង(គ.ម២)

១២០.២២

SVG file

ចំនួនប្រជាជន

៣៥,១៥៨

SVG file

ចំនួនគ្រួសារ

៨,១៨៥

SVG file

ចំនួនសង្កាត់

SVG file

ចំនួនភូមិ

១៩

SVG file

តំបន់ទេសចរណ៍

បឹងយក្ខឡោម
បឹងយក្ខឡោម
ទិដ្ឋភាពបឹងកន្សែង
ទិដ្ឋភាពបឹងកន្សែង
ទឹកជ្រោះកាចាញ
ទឹកជ្រោះកាចាញ
វត្តភ្នំស្វាយ, ភ្នំឥសីបតមៈ
វត្តភ្នំស្វាយ, ភ្នំឥសីបតមៈ

ព័ត៌មាន និង ព្រឹត្តិការណ៍សំខាន់ៗ

images

ព័ត៌មានបច្ចេកវិទ្យា

១៨

DeepSeek, TikTok, Temu៖ របៀបដែលប្រទេសចិនកំពុងនាំមុខក្នុងបច្ចេកវិទ្យា

DeepSeek, TikTok, CapCut, Shein, Temu, BYD, DJI, Huawei - បច្ចេកវិទ្យារបស់ចិនគឺនៅគ្រប់ទីកន្លែង ហើយនៅក្នុងតំបន់ជាច្រើននៃប្រទេសនេះកំពុងប្រកួតប្រជែងជាមួយអតីតមហាអំណាចបច្ចេកវិទ្យាខ្ពស់។



០៦ សីហា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

២៧

ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង បានចូលរួមជាមួយតំណាងមន្ទីរបរិស្ថាន និងអាជ្ញាធរសង្កាត់បឹងកន្សែង ចុះពិនិត្យ នឹងណែនាំទីតាំងជីករណ្តៅសម្រាប់លាងរថយន្ត ឲ្យថយក្រោយបង្គោលភ្លើង ជីកអ

 ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង បានចូលរួមជាមួយតំណាងមន្ទីរបរិស្ថាន និងអាជ្ញាធរសង្កាត់បឹងកន្សែង ចុះពិនិត្យ នឹងណែនាំទីតាំងជីករណ្តៅសម្រាប់លាងរថយន្ត ឲ្យថយក្រោយបង្គោលភ្លើង ជីកអាងសិបទិច និងបង់សេវាបង្ហូរសំណល់រាវនៅមន្ទីរបរិស្ថាន ។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

៣៣

សៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកដោយលោក ពុត ដានី អភិបាលរងក្រុង អមដំណើរ លោក ខាង ថាវី នាយករងរដ្ឋបាល លោក កឹម សុខា ប្រធានកា.រិ សេដ្ឋកិច្ចក្រុង ចុះទៅត្រួតពិនិត្យ ណែនាំ ដល់

សៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកដោយលោក ពុត ដានី អភិបាលរងក្រុង អមដំណើរ លោក ខាង ថាវី នាយករងរដ្ឋបាល លោក កឹម សុខា ប្រធានកា.រិ សេដ្ឋកិច្ចក្រុង ចុះទៅត្រួតពិនិត្យ ណែនាំ ដល់ម្ចាស់ទីតាំងទិញជ័រកៅស៊ូ និងទីកន្លែងសត្តឃាតដ្ឋាន ដោយមានការចូលរួមពីអាជ្ញាធរ សង្កាត់យក្ខឡោម នៅភូមិសិល សង្កាត់យក្ខឡោម។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

៣១

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី សៅ បុប្ផា អភិបាលរងក្រុង បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះពិនិត្យផលប៉ះពាល់ដីចំណីផ្លូវ លើកំណាត់ផ្លូវលេខ២៩ ចាប់ពីកែងផ្លូវលេខ៧៨ ដល់ផ្លូវលេខ៦២ ស្ថិតនៅសង្

រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី សៅ បុប្ផា អភិបាលរងក្រុង បានដឹកនាំក្រុមការងាររដ្ឋបាលក្រុង ចុះពិនិត្យផលប៉ះពាល់ដីចំណីផ្លូវ លើកំណាត់ផ្លូវលេខ២៩ ចាប់ពីកែងផ្លូវលេខ៧៨ ដល់ផ្លូវលេខ៦២ ស្ថិតនៅសង្កាត់ឡាបានសៀក
ក្រុមការងារបានធ្វើការវាស់វែង និងបានបាញ់ថ្នាំសំគាល់ ដោយរដ្ឋបាលក្រុង ត្រូវជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានផលប៉ះពាល់ធ្វើការរុះរើសសំយាប ដើម្បីឲ្យរដ្ឋបាលខេត្ត អាចអនុវត្តម្រោងសាងសង់លូ ។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

២៤

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង បានចុះពិនិត្យច្បាប់សំណង់ និងបច្ចេកទេសអាងសិបទិចបានចំនួន ២ទីតាំង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង បានចុះពិនិត្យច្បាប់សំណង់ និងបច្ចេកទេសអាងសិបទិចបានចំនួន ២ទីតាំង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

២៧

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង បានចុះពិនិត្យច្បាប់សំណង់ និងបច្ចេកទេសអាងសិបទិចបានចំនួន ២ទីតាំង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម។

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយលោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង បានចុះពិនិត្យច្បាប់សំណង់ និងបច្ចេកទេសអាងសិបទិចបានចំនួន ២ទីតាំង ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

៣២

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ពុត ដានី អភិបាលរងក្រុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈបញ្ជាឯកភាពក្រុងប្រចាំខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប

រសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ពុត ដានី អភិបាលរងក្រុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈបញ្ជាឯកភាពក្រុងប្រចាំខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ លោក លោកស្រី ប្រធានការិយាល័យដែលពាក់ព័ន្ធ លោក ចៅសង្កាត់រងសង្កាត់ទាំង៤ នៅសាលប្រជុំសាលាក្រុងបានលុង។

២៦ មិថុនា ២០២៥

images

ព័ត៌មានថ្នាក់ក្រុង

២៩

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង អមដោយលោក ឌឹម សំអឿន លោកនាយករដ្ឋបាលក្រុងបានលុង ចូលរួមកិច្ចប្រជុំដើម្បីដឹកនាំក្រុមការងារត្រៀមរៀបចំទិវាកីឡា ក្រោមអធិបតីភាព ឯកឧត្ត

នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លោក ខៀង យុទ្ធារ៉ា អភិបាលរងក្រុង អមដោយលោក ឌឹម សំអឿន លោកនាយករដ្ឋបាលក្រុងបានលុង ចូលរួមកិច្ចប្រជុំដើម្បីដឹកនាំក្រុមការងារត្រៀមរៀបចំទិវាកីឡា ក្រោមអធិបតីភាព ឯកឧត្តម ឌុច ចាន់តូ អភិបាលរងខេត្ត នៅសាលប្រជុំសាលាខេត្ត អគារB។

២៦ មិថុនា ២០២៥

ប្រភេទលេខទូរសព្ទ

អធិការក្រុង

លេខទូរសព្ទ

០៩៧២៩៥២៩៩៩

ប្រភេទលេខទូរសព្ទ

អគ្គីភ័យ

លេខទូរសព្ទ

០៩៧៩០១៤៧៥៩

ប្រភេទលេខទូរសព្ទ

សង្គ្រោះបន្ទាន់

លេខទូរសព្ទ

០៩៧៧៧៨០២០៥

ប្រភេទលេខទូរសព្ទ

ប្រតិកម្មរហ័ស

លេខទូរសព្ទ

០៩៧៧៧៨០២០៥

ប្រភេទលេខទូរសព្ទ

ទាន់ហេតុការណ៍

លេខទូរសព្ទ

០៩៧៧៧៨០២០៥

ប្រភេទលេខទូរសព្ទ

ចរាចរណ៍ខេត្ត

លេខទូរសព្ទ

០៧១២៩៣៧៧៧៧

អាកាសធាតុ

RATANAKIRI PROVINCE WEATHER

សហការរៀបចំដោយ៖

logologologo
អភិវឌ្ឍដោយ៖ Dcx